យ៉ាងណាមិញ បើយោងតាមប្រភពសុំមិនបញ្ចេញឈ្មោះបានប្រាប់ថា ដំណឹងមួយនេះស្ថិតក្នុងដំណាក់កាលស្រពិចស្រពិលនៅឡើយ ដោយសម្អាងលើហេតុផល ៣ ដូចមានរៀបរាប់ខាងក្រោម៖
-YouTube ផ្លូវការស្រាប់តែស្ងាត់ឈឹង មិនបង្ហោះព័ត៌មានពាក់ព័ន្ធដំណឹងនេះនៅលើ blog របស់ខ្លួនសោះ
-YouTube បានឆ្លើយតបមកកាន់អ្នកឆាតសួរក្នុង support.google ប្រាប់ថា ព័ត៌មាននេះគេក៏មិនដឹងដែរ
-YouTube បានឆ្លើយតបមកកាន់អ្នកឆាតសួរក្នុង support.google ប្រាប់ថា ព័ត៌មាននេះគេក៏មិនដឹងដែរ
-YouTube បានអាប់ដែតមុខងារខ្លះពាក់ព័ន្ធនឹង Monitize ស្រាប់តែបាត់ពាណិជ្ជកម្មលែងឃើញលោត។
-វាអាចជាការអាប់ដេតនិងសើររើលើផ្នែកពន្ធចំពោះប្រទេសដទៃទៀត
ដូចនេះ អ្នកយូធូប នៅស្រុកខ្មែរមិនអាចរកលុយបានរហូត ឬបញ្ហាបាត់ពាណិជ្ជកម្មជារៀងរហូត មិនមែនជាការពិតទេ។ សូមរង់ចាំចម្លើយពិតប្រាកដពីខាងក្រុមការងារយូធូបនឹងដោះស្រាយបញ្ហាខាងលើឆាប់ៗនឹងត្រឡប់មកធម្មតា៕